សិក្ខាសាលាស្តីពីរបៀបនៃការសរសេររបាយការណ៍នៃការអនុវត្តសិទ្ធិកុមារ និងការវិភាគអំពីហានិភ័យនៃការធ្វើការតស៊ូមតិ
![](https://crc-cambodia.org/wp-content/uploads/2024/06/photo_6_2024-06-10_09-57-48.jpg)
អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា (ស.ស.ក) បានការរៀបចំសិក្ខាសាលាចំនួន០២ថ្ងៃ ស្តីពីរបៀបនៃការសរសេររបាយការណ៍នៃការអនុវត្តសិទ្ធិកុមារ និងការវិភាគអំពីហានិភ័យនៃការធ្វើការតស៊ូមតិ ដែលមានការចូលរួមពីអង្គការដៃគូនៃគម្រោងពង្រឹងសមត្ថភាពអង្គការសអង្គមស៊ីវិល និងអង្គការសមាជិកអង្គការ ស.ស.ក (អ្នកចូលរួមសរុបចំនួនសរុប ២៨នាក់ ស្រី ៧នាក់)។
![](https://crc-cambodia.org/wp-content/uploads/2024/06/photo_5_2024-06-10_09-57-48.jpg)
សិក្ខាសាលានេះបានពិភាក្សាទៅលើមាតិកាសំខាន់ៗដូចខាងក្រោម៖
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការវិភាគហានិភ័យនៃផែនការតស៊ូមតិ (សហការណ៍ដោយ គ.ស.ក)
- ការវិភាគពីបរិយាកាស និងគោលនយោបាយ
- ការវិភាគហានិភ័យ
- ជំនាញមូលដ្ឋាននៃអ្នកតស៊ូមតិ
- ជំហាន និងដំណើរការរៀបចំផែនការតស៊ូមតិ។
![](https://crc-cambodia.org/wp-content/uploads/2024/06/photo_4_2024-06-10_09-57-48.jpg)
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការសរសេររបាយការណ៍នៃការអនុវត្តអនុសញ្ញាសិទ្ធិកុមារនៅកម្ពុជា
- រំលឹកឡើងវិញអំពីអនុសញ្ញា ស្តីពីសិទ្ធិកុមារ
- ការរៀបចំ និងការដាក់របាយការណ៍ ស្តីពីការអនុវត្តសិទ្ធិកុមារជូនទៅអង្គការសហប្រជាជាតិ
- របាយការអនុសាសន៍របស់គណៈកម្មាធិការ ស្តីពីសិទ្ធិកុមារនៅកម្ពុជា
- ផែនការតស៊ូមតិ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការ ស្តីពីសិទ្ធិកុមារនៅកម្ពុជា
សិក្ខាសាលានេះគាំទ្រដោយ Sida តាមរយៈ Save the Children Cambodia
![](https://crc-cambodia.org/wp-content/uploads/2024/06/photo_1_2024-06-10_09-57-48.jpg)