សកម្មភាពផ្សព្វផ្សាយស្តីពីការការពារខ្លួនពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ
![](https://crc-cambodia.org/wp-content/uploads/2024/06/430966027_303772339384269_8220787165223002835_n.jpg)
តើអ្នកមានអារម្មណ៍យ៉ាងណាពេលឃើញយុវវ័យ និងយុវជនប្រើប្រាស់សក្តានុពលរបស់ពូកគេដើម្បីបុព្វហេតុសង្គមជាតិ?
![](https://crc-cambodia.org/wp-content/uploads/2024/06/430700427_303772366050933_3885207956264623246_n.jpg)
សៀមរាបថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា បានគាំទ្រក្រុមតំណាងយុវវ័យ និងយុវជន (AYRG) បានដឹកនាំសម្របសម្រួលសកម្មភាពផ្សព្វផ្សាយស្តីពីការការពារខ្លួនពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញដែលជាផ្នែកមួយនៅក្នុងយុទ្ធនាការ Cambodia PROTECT ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់កុមារ និងយុវជនអំពីវិធានការរក្សាសុវត្ថិភាពរបស់ពួកគេពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ។
![](https://crc-cambodia.org/wp-content/uploads/2024/06/430863448_303772452717591_6124773952989842280_n.jpg)
ម្យ៉ាងវិញទៀតក្រុម (AYRG) ក៏បានបង្ហាញសកម្មភាពចុះផ្សព្វផ្សាយរបស់ពួកគេដល់ លោក Andrew Maguire នាយករងកម្មវិធី និងសហការីមកពី យូនីសេហ្វសហរដ្ឋអាមេរិក ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីសមិទ្ធផល និងបញ្ហាប្រឈមរបស់យុវជនផងដែរ។
![](https://crc-cambodia.org/wp-content/uploads/2024/06/430910108_303772362717600_6982615077484874382_n.jpg)
សកម្មភាពនេះមានការចូលរួមពីកុមារ និងយុវវ័យសរុបចំនួន ៣៦នាក់ (២៦ស្រី) ដែលមានអាយុចន្លោះពី ១២ ដល់ ១៧ឆ្នាំ។ ពួគគេពិតជាចូលរួមយ៉ាងសកម្មនៅក្នុងវគ្គផ្សព្វផ្សាយនេះព្រោះវាបានផ្តល់សារៈសំខាន់ដស់ពួកគេ។