វេទិការពិគ្រោះយោបល់ស្តីអំពីការអនុវត្តសិទ្ធិកុមារ រួមបញ្ចូលកុមារ SOGIESC
អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា បានរៀបចំវេទិការពិគ្រោះយោបល់ ស្តីអំពីការអនុវត្តសិទ្ធិកុមារ រួមបញ្ចូលកុមារ SOGIESC ដោយផ្អែកលើអនុសាសន៍គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។
កម្មវិធីនេះមានការចូលរួមពី តំណាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងក្រសួងកិច្ចការនារី តំណាងបណ្ឌិតសភានគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ អង្គការសង្គមស៊ីវិល និងបណ្តាញដឹកនាំដោយកុមារនិងយុវជន ដើម្បីពិភាក្សាក្នុងគោលបំណង៖
- ចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីសិទ្ធិកុមារដែលមាននិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រចម្រុះ (SOGIESC)។
- ស្វែងរកមតិគាំទ្រ ជាមួយក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដើម្បីជម្រុញអោយមានការបញ្ជា្របបន្ថែមអំពីសិទ្ធិរបស់កុមារដែលមាននិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រចម្រុះ នៅក្នុងឯកសារណែនាំសំខាន់ៗ ដូចជា សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារ គោលនយោបាយជាតិស្តីប្រព័ន្ធកិច្ចការពារកុមារ ផែនការសកម្មភាពថ្នាក់ជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ក្រមសីលធម៌កិច្ចការពារកុមារ កម្មវិធីសិក្សារបស់សាលារៀន ដែលត្រូវសរសេរនិងដាក់បញ្ចូលសកម្មភាពជាក់លាក់ចំពោះកិច្ចការពារកុមារ និងលើកកម្ពស់សមភាពយេនឌ័ររបស់កុមារដែលមាននិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រចម្រុះ។