CRC Cambodia

Email Us At

info@crc-cambodia.org

Call Us Now

+855 23 882 412

វគ្គបណ្តុះបណ្តាលស្តីពីការវិនិយោគជាសាធាណរៈលើកុមារ

Event Date

24 May, 2023

End Date

25 May, 2023

Location

Phnom Penh

ថ្ងៃទី២២ ដល់ ២៤ ខែសីហា ឆ្នាំ២០២៣ តាមរយៈគម្រោងពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិល អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា (Child Rights Coalition Cambodia) សហការជាមួយអង្គការ Save the Children Cambodia បានកំពុងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ស្តីពីការវិនិយោគជាសាធាណរៈលើកុមារ ដែលគ្របដណ្តប់លើផែនការវិនិយោគឃុំ សង្កាត់ ការបែងចែកថវិកា និងការចូលរួមនៅក្នុងការត្រួតពិនិត្យ ក៏ដូចជា វិស័យសំខាន់ៗ។ វគ្គបណ្តុះបណ្តាលនេះ សហការសម្របសម្រួលដោយលោក លីម កេតដារ៉ាត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ និង លោក Weththasinghe, Ranjan ទីប្រឹក្សាផ្នែកអភិបាលកិច្ចសិទ្ធិកុមារប្រចាំតំបន់អាស៊ីរបស់អង្គការ Save the Children Cambodia

សមាសភាពនៃអ្នកចូលរួមសរុប ៣៧នាក់ មកពីអង្គការ Save the Children Cambodia, CCC, GADC, WOMEN, CDPO, Live and Learn Cambodia, and CCYMCR និង CRC-Cambodia ។

សម្រាប់វគ្គបណ្តុះបណ្តាលរយ:ពេល ៣ថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាម ដើម្បីស្វែងយល់អំពី “ការវិនិយោគជាសាធារណៈលើកុមារ និងដំណើការកសាងផែនការវិនិយោគឃុំ សង្កាត់ ជាពិសេសគឺជាដំណើរការធ្វើការជាមួយកុមារ មន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីកែលម្អការវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព មានការចូលរួម តម្លាភាព និងនិរន្តរភាព ក្នុងការលើកកម្ពស់សិទ្ធិរបស់កុមារទាំងអស់”។

លទ្ធផលរំពឹងទុកក្រោយវគ្គបណ្តុះបណ្តាល គឺសិក្ខាកាមនឹងទទួលបាននូវចំណេះដឹងមូលដ្ឋានពាក់ព័ន្ធដូចជា៖ ការវិភាគស្ថានភាព និងបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់កុមារដើម្បីធ្វើការតស៊ូមតិនៃការវិភាជន៍ថវិកាជាតិ ការវិភាគតួអង្គមានឥទ្ធិពល ការវិភាគអំពីថវិកាជាតិ ការចូលរួមរបស់កុមារប្រកបដោយអត្ថន័យ ដំណើការនៃការអភិវឌ្ឍផែនការវិនិយោគបីឆ្នាំរំកិលនៃឃុំ សង្កាត់ (ប្រភពថវិកា ការរៀបចំផែនការ សមាសភាព ឬខ្ទង់ចំណាយថវិកា) និងលិខិបទដ្ឋានពាក់ព័ន្ធនានានៃការរៀបចំផែនការអភិវឌ្ឍឃុំ សង្កាត់។ តាមរយៈការទទួលបានពុទ្ធិផ្សេងៗនៃវគ្គបណ្តុះបណ្តាលនេះ គឺជាធាតុចូលបន្ថែមដល់អង្គការដៃគូអាចយកទៅប្រើប្រាស់ ដើម្បីធ្វើការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេស គ.ក.ន.ក ក្នុងគោលដៅតស៊ូមតិបង្កើននូវការវិភាជន៍ថវិកាគាំទ្រសម្រាប់សេវាសង្គមកិច្ច ជាពិសេសការលើកកម្ពស់នូវឧត្តមប្រយោជន៍កុមារនៅកម្ពុជា។

News Post

Announcement Post

Share Post

Related Posts