CRC Cambodia

Email Us At

info@crc-cambodia.org

Call Us Now

+855 23 882 412

សិក្ខាសាលាស្តីអំពី ការរៀបចំផែនការ និងថវិការឆ្លើយតបលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ

Event Date

24 May, 2023

End Date

25 May, 2023

Location

Phnom Penh

កាលពីថ្ងៃទី ២៦ និង ២៧ មិថុនា ២០២៣ អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជាបានសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រៀបចំសិក្ខាសាលាស្តីអំពី ការរៀបចំផែនការ និងថវិការឆ្លើយតបលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដោយមានការចូលរួមពី តំណាងមកពីក្រសួងពាក់ព័ន្ធ តំណាងមកពីអង្គការមិនមែនរដ្ឋាភិបាល តំណាងកុមារនិងយុវជនសរុបចំនួន ៥៦នាក់ ស្រ្តី ចំនួន ១៤នាក់ នៅសណ្ឋាគារ អាស៊ាន ទីរួមខេត្តកំពង់ចាម។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតេយ្យភាព ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ ដោយមានការឧបត្ថម្ភពី អង្គការ Plan International Cambodia អង្គការ ERIKS ទីភ្នាក់ងាស៊ុយអ៊ែតតាមរយៈអង្គការ Save the Children ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដូចជា៖
  • ដើម្បីការឈ្វេងយល់ពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គ  
  ការសហប្រជាជាតិ នៃក្រសួង ពាក់ព័ន្ធ អង្គការសង្គមស៊ីវិល បណ្តាញដែលដឹកនាំដោយកុមារ និងយុវជន និង
  លើកទឹកចិត្តឱ្យរួមគ្នាបន្តពង្រឹងការអនុវត្តអនុសាសន៍ឱ្យកាន់តែប្រសើរឡើង។
  • ក្រសួង ស្ថាប័ន ពាក់ព័ន្ធ បានទទួលព័ត៌មានថ្មីៗស្តីពីការចែករំលែកបទពិសោធន៍លើការអនុវត្តអនុសាសន៍ ការដាក់
  បញ្ចូលអនុសាសន៍ទៅក្នុងផែនការសកម្មភាព និងថវិកា របស់ក្រសួង សាម៉ី ស្ថាប័ន។
  • ដើម្បីបង្កើនសមត្ថភាពរបស់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបណ្តាញដែលដឹកនាំដោយកុមារ និងយុវជន 
  ក្នុងការចូលរួម ពិនិត្យតាមដានការអនុវត្តអនុសាសន៍ និងពិភាក្សាពិគ្រោះយោបល់ដើម្បីឈានទៅការអនុវត្តកាន់តែ
  ប្រសើរឡើង។
  • សំណូមពរដល់ក្រសួង ស្ថាប័ន សូមរៀបចំ និងបញ្ចូនផែនការឆ្លើយតបទៅនឹងអនុសាសន៍មកអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដើម្បីរៀបចំធ្វើការបូកសរុប។

News Post

Announcement Post

Share Post

Related Posts